តាមការសិក្សានោះបានអះអាងថា តាមពិនិត្យលើរបបអាហារបណ្តាបុរសអាមេរិក និងអឺរ៉ុបជាង១.៩០០នាក់ រកឃើញថា ការទទួលទានរបបអាហារមានសារធាតុសរសៃទាបអាចបង្កើនគ្រោះហានិភ័យពី មហារីកក្រពេញប្រូស្តាត ។ យ៉ាងណាក៏ដោយ នេះមិនមែនជាការសិក្សាលើកទី១ដែលបានពិនិត្យមើលលើការទាក់ទងរវាង សារធាតុសរសៃក្នុងរបបអាហារ និងការកើតមានមហារីកឡើយ ។ កាលពីឆ្នាំ២០០៧ ក៏មានការសិក្សាមួយទៅលើបុរស-ស្ត្រី៥០០ពាន់នាក់ផងដែរ ។ ដោយឡែក ឆ្នាំ២០១១ ការសិក្សាស្រដៀងគ្នានេះក៏ត្រូវបានរៀបចំធ្វើដោយមានអ្នកចូលរួម ជាបុរសប្រមាណជាង២ម៉ឺននាក់ ។ ឯលទ្ធផលនៃការសិក្សាទាំង២នោះ គឺសុទ្ធតែបង្ហាញថា ជំងឺមហារីកអាចកាត់បន្ថយបានដោយការទទួលទានរបបអាហារសម្បូរដោយសារ ធាតុសរសៃ ។
សារធាតុសរសៃដ៏ច្រើនលើសលប់មាននៅក្នុងផ្លែប៊័រ កន្ទក់ អង្ករ ពពួកសណ្តែក អង្ករសម្រូប អង្ករធម្មតា សណ្តែកសៀង (ចម្អិន) ផ្លែប៉ោម (ទាំងសម្បក) ពពួកបន្លែពណ៌បៃតង ទំពាំងបាយជូរ ប្រេងអូលីវ ក្រូចពោធិ៍សាត់ ល្ហុងទុំ គ្រាប់ល្ពៅ គ្រាប់ល្ង ដំឡូងជ្វា ត្រាវ ការ៉ុត (ឆៅ) ត្រសក់ ខ្ទឹមបារាំង (ឆៅ) ត្រប់វែង (ឆ្អិន) ផ្លែម្នាស់...៕
ប្រភព៖កោះសន្តិភាព
loading...
0 comments:
Post a Comment