April 26, 2016
រាជធានីភ្នំពេញ៖ ឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃនេះថា ធុងសំរាមចល័តចំនួន២២៦ធុង ដែលមានកង់១០៣ធុង និងអត់កង់១២៣ធុង នឹងដាក់ពង្រាយទៅតាមទីសួនសាធារណៈ និងតាមទីផ្សារនានា ដើម្បីលើកស្ទួយសោភណភាព និងថែរក្សាបរិស្ថានទីក្រុង។
ឯកឧត្ដមបានបន្ថែមទៀតថា ក្រុមភ្នាក់ងារសំរាមរបស់សាលាក្រុង ដែលនឹងត្រូវបែងចែកគ្នាទៅតាមគោលដៅសំខាន់ៗ ហើយសង្ឃឹមថាបងប្អូននឹងចូលរួមថែរក្សាទាំងអស់គ្នា ព្រោះបរិស្ថានស្អាតទាល់តែមានការចូលរួមពីបងប្អូនគ្រប់ៗគ្នា៕
ប្រភព៖khmer-press.com
loading...
0 comments:
Post a Comment