ប្រធានាធិបតី​អេ​មី​រ៉ាត​អា​រ៉ាប់​រួម​កំពុង​ចរចា​ទិញ​ក្លិប​Liverpool

loading...
ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​ផ្សាយ​ថា ក្លិប​Liverpool កំពុង​ស្ថិត​ក្នុង​ការ​ចរចា​លក់​ទីលាន​Anfield​ដល់​ក្រុម​វិនិយោគទុន​នៅ​ មជ្ឈិមប្រទេស ដែល​យល់ព្រម​ចំណាយ​៧០០​លាន​ផោន ។
Anfield​បច្ចុប្បន្ន​ជា​របស់​ក្រុមហ៊ុន​Fenway Sports Group​ក្រោម​ការ​ដឹកនាំ​របស់​លោក​John W Henry ដែល​ចំណាយ​ប្រាក់​៣០០​លាន​ផោន​ទិញ​កាលពី​ខែតុលា ២០១០ ប៉ុន្តែ​ពេល​នេះ​វា​មាន​តម្លៃ​ប្រហែល​៦៥០​លាន​ផោន ។ ទីភ្នាក់ងារ​ព័ត៌មាន​Daily Star​ផ្សាយ​ថា Liverpool អាច​ប្ដូរ​ម្ចាស់​មក​ពី​មជ្ឈិមប្រទេស​គឺ​លោក​Sheikh Khalifa​ប្រធានា​ធិបតី​អេ​មី​រ៉ាតអា​រ៉ាប់​រួម​ដែល​មានទ្រព្យ​ចំនួន​៣០.០០០​ លាន​ផោន ត្រូវជា​បងប្អូន​របស់​លោក Sheikh Mansour ម្ចាស់​ក្លិប​Man City ។ ប្រសិនបើ​លោក​ប្រធានាធិបតី​រូប​នេះ​ទិញ​Liverpool បាន​មែន លោក​ក៏​មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​ទិញ​កីឡាករ​ល្អ​ៗ​មក​ពង្រឹង​ក្លិប​ ដែរ ៕
 
ប្រភព៖កោះសន្តិភាព
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment