នាឡិកាឆ្លាតវៃជំនាន់ទី 2 របស់ក្រុមហ៊ុន Apple អាចនឹងដាក់ស៊ីមកាតបាន

loading...
តាមពិតទៅមិនត្រឹមតែទូរស័ព្ទស្មាតហ្វូនតែដែលកំពុងពេញនិយមទូទាំងសកល ក្រុមហ៊ុនបច្ចេកវិទ្យាធំៗមួយចំនួនក៏បានផ្តោតទៅនាឡិកាឆ្លាតវៃដែរ ព្រោះថាពេលខ្លះយើងអាចប្រើប្រាស់នាឡិកាដើម្បីជំនួសទូរស័ព្ទរបស់យើងបានដូចជា: ផ្ញើរសារ តបឆ្លើយនឹងសារឬ Facebook និងមានសេនស័រស្ទាបចង្វាក់បេះដូងនិងសម្ពាធឈាម។

យើងរំពឹងថាយើងនឹងបានឃើញនាឡិកាឆ្លាតវៃទី 2 របស់ក្រុមហ៊ុន Apple នៅសន្នសិទជំនួបទូទាំងសកលរបស់អ្នកអភិវឌ្ឍន៍ផ្សេងៗ (Apple's Worldwide Developer Conference) នៅខែមិថុនាខាងមុខនេះ។
បើតាមការរាយការណ៍នាឡិកាឆ្លាតវៃទី2 ឬជំនាន់ទី2 នេះមិនមានអ្វីខុសប្លែក ដោយការរចនាម៉ូតនៅដដែលប៉ុន្តែគេបាននិយាយថាវាអាចនឹងមានកម្រាស់ស្តើងជាងមុនព្រមទាំងដំណើរការវាលឿនជាងមុននិងអាចបន្ថែមនៅរ៉េម អង្គផ្ទុកទិន្នន័យឲ្យធំជាងមុនទៀតផង។
ហើយថ្ងៃនេះបើតាមការរាយការណ៍របស់គេហទំព័រធំមួយ Wall Street's Journal បានរាយការណ៍ថានាឡិកាឆ្លាតវៃទី 2 (Apple Watch 2) របស់ក្រុមហ៊ុន Apple អាចនឹងដាក់ស៊ីមកាតបាន។

បើនាឡិកាឆ្លាតវៃទី2 នេះអាចដាក់ស៊ីមកាតបានមានន័យថាអ្នកអាចបើកអ៊ីនធឺណេតធ្វើការនិយាយទូរស័ព្ទឬទទួលទូរស័ព្ទបានដោយមិនប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនរបស់អ្នកមកភ្ជាប់ជាមួយ ប៉ុន្តែវានៅតែត្រូវការទូរស័ព្ទដើម្បីតម្លើងនាឡិកានេះនិងដោនឡោតកម្មវិធីដដែល។
ទោះជាយ៉ាងណាយើងមិនទាន់ច្បាស់នៅឡើយពីការដាក់់បញ្ចូលស៊ីមនេះ តែយើងនឹងរងចាំមើលទាំងអស់គ្នានៅព្រឹត្តិការណ៍ WWDC 2016 នាខែមិថុនាខាងមុខ។
 
 
ប្រភព៖ Todaykh.com
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment