អ្នកវិភាគល្បីឈ្មោះ Ming-Chi Kuo របស់ក្រុមហ៊ុនហិរញ្ញវត្ថុ KGI កាលពីពេលថ្មីៗនេះ បានចេញសេចក្តីថ្លែងការណ៍ ប្រាប់អ្នកវិនិយោគទុន របស់ខ្លួនថា ស្ថានភាព ការលក់ iPhone នាចុងឆ្នាំនេះ អាចនឹងមិនល្អ ដូចឆ្នាំមុនៗ នោះទេ។ គាត់ជឿថា នឹងមាន ការថមថយ ការដាក់បញ្ចេញ iPhone ពីព្រោះ ម៉ូដែលក្រោយ iPhone 7 នឹងមិនមាន ចំណុចពិសេសច្រើន សំរាប់ ទាក់ទាញ ចំណាប់អារម្មណ៍ របស់អ្នកប្រើប្រាស់ នោះទេ។
Kuo ជឿថា ការលក់ iPhone គ្រប់ម៉ូដែល (iPhone SE/6s/7) រហូតចុងឆ្នាំនេះ នឹងថយចុះមកត្រឹម រវាង 190 លាន ទៅ 205 លានគ្រឿងប៉ុណ្ណោះ។ គួររំលឹកថា កាលពីឆ្នាំទៅមិញ ការលក់ iPhone សរុប មានចំនួន 232 លានគ្រឿង។
Kuo ជឿថា ការលក់ iPhone គ្រប់ម៉ូដែល (iPhone SE/6s/7) រហូតចុងឆ្នាំនេះ នឹងថយចុះមកត្រឹម រវាង 190 លាន ទៅ 205 លានគ្រឿងប៉ុណ្ណោះ។ គួររំលឹកថា កាលពីឆ្នាំទៅមិញ ការលក់ iPhone សរុប មានចំនួន 232 លានគ្រឿង។
Kuo ជឿថា Samsung នឹងនៅតែ ជា ក្រុមហ៊ុនផលិតស្មាតហ្វូនទី 1 ដែលបញ្ចេញលក់ ទូរស័ព្ទ បានច្រើនជាងគេ ចំណែក Apple នឹងនៅតែ រក្សា បានតំណែងទី 2 ដដែល។ ចំណែក តំណែងទី 3 បានទៅលើ ក្រុមហ៊ុន Huawei របស់ចិន។
គាត់ បានបន្តថា Apple ត្រូវផ្លាស់ប្តូរ រូបរាង iPhone 7 ឡើងវិញ ដើម្បីទទួលបាន ការចាប់អារម្មណ៍ជាថ្មី ហើយការត្រឹមតែផ្លាស់ប្តូរ សម្បកខាងក្រៅ បន្តិចបន្តួច នឹងមិនគ្រប់គ្រាន់ នោះទេ។ គាត់ យល់ថា ការដែលងាក មកប្រើ កញ្ចក់នៅផ្នែកខាងក្រោយ ដូច iPhone 4/4s នោះ នឹងធ្វើឱ្យ ផលិតផលក្រុមហ៊ុននេះ លេចធ្លោប្លែក ពីគូប្រកួតប្រជែង៕
ប្រភព៖ ioskhmer.com
loading...
0 comments:
Post a Comment