បន្ទាប់ពីបានធ្វើបទបង្ហាញទាក់ទងនឹង iPhone SE ដែលជា iPhone ម៉ូដែលថ្មីរួចមក Apple មិនបានឈប់ត្រឹមនេះទេ ក្នុងនោះក្រុមហ៊ុនអេឡិចត្រូនិកមានមូលដ្ឋាននៅអាមេរិកមួយនេះ បានឆ្លៀតមកអួតបង្ហាញ iPad ស៊េរីថ្មីទៀត គឺ iPad Pro អេក្រង់ទំហំ ៩.៧អីុញ។ ដូច្នេះចង់ដឹងថា iPad ថ្មីនេះ ពិសេសយ៉ាងណានោះ សូមបន្តអានលក្ខណៈសម្បត្តិរបស់វាទាំងអស់គ្នា។
លក្ខណៈសម្បត្តិរបស់ iPad Pro ទំហំ ៩.៧អីុញ៖
-អេក្រង់៖ iPad ម៉ូដែលថ្មីនេះ មានអេក្រង់ទំហំ៩.៧អ៊ីញ មាន Resolution ទំហំ 2048 x 2732 Pixel ជាពិសេសវាបានបំពាក់មកជាមួយបច្ចេកវិទ្យាអេក្រង់ស៊េរីថ្មីចុងក្រោយគឺ True-Tone Diplay ហើយរួមផ្សំជាមួយ iOS 9.3 វានឹងជួយឲ្យការស្ទង់កម្រិតពន្លឺដោយប្រើ Ambient Sensors មានប្រសិទ្ធភាពកាន់តែខ្ពស់ទៅតាមស្ថានភាពនីមួយៗ។
-បន្ទះ Chip ៖ Apple A9X Chip នឹងដើរតួក្នុងការដំណើរការ iPad ស៊េរីថ្មីនេះ ដូចនៅលើ iPad Pro ទំហំ ១២អីុញដែរ ហើយលើសពីនេះទៀតវាបានភ្ជាប់មកជាមួយ RAM ដល់ទៅ 4GB ឯណោះ ដែលនេះនឹងជួយឲ្យការលេងហ្គេម និងការដំណើរការកម្មវិធីផ្សេងៗ ដើរទៅយ៉ាងរលូនតែម្ដង។ ក្នុងនោះ Speaker ចំនួន៤ ក៏នឹងធ្វើឲ្យបទពិសោធន៍ ក្នុងការស្ដាប់សំឡេងរបស់អ្នកឈានដល់កម្រិតខ្ពស់មួយទៀតដែរ។
loading...
0 comments:
Post a Comment