រាជធានីភ្នំពេញ ៖ បន្ទាប់ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការរាជធានីភ្នំពេញ បានជួយឧបត្ថម្ភថវិកាជាចំនួន៥លានរៀល, អង្ករ៤ការ៉ុង, ទឹកសុទ្ធ៤កេស, ទឹកក្រូច២កេស, ទឹកត្រី២យួរ, ទឹកស៊ីអ៊ីវ២យួរជូនដល់ស្ត្រីជាភរិយារបស់ចោរប្លន់ទូរស័ព្ទ ដែលបានសម្លាប់ខ្លួនឯង ខណ:ពេលអាវុធហត្ថរាជធានីភ្នំពេញឡោមព័ទ្ធជាប់ កាលពីពលថ្មីៗកន្លងមកនេះ ។ រឿងរ៉ាវដ៏កម្សត់ នៅពីក្រោយការស្លាប់ចោរប្លន់ហាងទូរស័ព្ទយីហោ លឹម ហាវ
អំណោយនេះ បានប្រគល់ក្រោយពីមានរឿងកំសត់របស់ប្អូនស្រី ត្រូវបានទទួលការអាណិតអាសូរពីប្រជាជនជាច្រើនទាំងក្នុងនិងក្រៅប្រទេស ។ ជាងនេះទៀត លោកមេបញ្ជាការ នៅតែស្វែងរកសប្បុរសជន និងទទូចឱ្យមានការចូលរួមជួយរំដោះទុកលំបាករបស់ប្អូនស្រី នៅជាប់វណ្ឌកធនាគារ និងបំណុលអ្នកដទៃ ។
ដោយទឹកចិត្តក្តុកក្តួល និងទ្រាំមើលទុក្ខលំបាកប្អូនស្រីរូបនោះ មានភាពឯកោខ្លាំងពេក តាមរយ:លោកមេបញ្ជាការកងរាជអាវុធហត្តរាជធានីភ្នំពេញ មានសប្បុរសជន២រូប គឺលោកហេង ឡាលីន និងលោកកែវ ចំរើន ដែលបានដឹងដំណឹង តាមគេហទំព័រសារព័ត៌មានក្នុងស្រុកថា ប្អូនស្រីនៅជំពាក់បំណុលធនាគារហត្ថាកសិករចំនួន១៣៦០ដុល្លារអាមេរិក ដែលប្អូនស្រីបានចូលទៅជួបធនាគារ ហើយសុំការបន្ធូរបន្ថយ មកនៅត្រឹមតែ១ពាន់ដុល្លារ ដើម្បីរកប្រាក់សងធនាគារនោះ ។
ប៉ុន្តែខាងធនាគារគេមិនព្រមបានត្រឹមតែជួយសម្រួល បន្ថែមកាលកំណត់ឱ្យសងយូរជាងមុន ហើយការបន្ធូរបន្ថយនេះ ក៏ធ្វើឲ្យការប្រាក់កើនឡើងច្រើនពេកដែរ ។ ដោយមើលឃើញនូវទុក្ខវេទនាយ៉ាងដូច្នេះ សប្បុរសជន២នាក់ខាងលើ បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន១៥០០ដុល្លារ តាមរយៈលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជូនដល់ប្អូនស្រី ដើម្បីសងផ្តាច់បំណុលធនាគារហត្ថាកសិករនោះតែម្តង ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ប្រាប់ដល់ប្អូនស្រីថា ថវិកាដែលសប្បុរសជនទាំង២ជូនប្អូនស្រីនេះ គឺសម្រាប់សងផ្តាច់បំណុលធនាគារ ។ រីឯបំណុលឯកជន ដែលគ្រួសារប្អូនស្រីនៅជំពាក់គេជាង៦ពាន់ដុល្លារទៀតនោះ លោកមេបញ្ជាការបានលើកទឹកចិត្តប្អូនស្រីថា ឱ្យទៅសុំក្តីមេត្តាពីម្ចាស់បំណុល ដើម្បីសុំការពន្យារពេលសង និងឱ្យប្អូនស្រីយកថិវកា ដែលលោកបានផ្តល់ជូនពីកន្លងទៅឲ្យទុកធ្វើជាទុនរកស៊ី ដើម្បីដោះស្រាយសងបំណុលគេបណ្តើរៗតាមលទ្ធភាព ។
ប្រភព៖ កោះសន្តិភាព
loading...
0 comments:
Post a Comment