សមត្ថកិច្ចបានរកឃើញកំហុស ក្រៅពីធ្វើឱ្យស្ត្រីនោះដាច់ដៃ និងជើងហើយ មិត្តភក្តិរបស់នាងម្នាក់ទៀត ក៏មានកំហុសពីបទផ្សំគំនិតគ្នា ដើម្បីកិបកេងផលប្រយោជន៍អ្នកដទៃផងដែរ ។
យោងតាមសារព័ត៌មានក្នុងស្រុករបស់វៀតណាមបានផ្សាយកាលពីថ្ងៃទី២៥ សីហា ២០១៦ ដោយបញ្ជាក់ថា ស្ត្រីនោះឈ្មោះហៅកាត់ថា «LTN» បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យតាំងពីខែឧសភា ដោយដៃ និងជើងខាងឆ្វេង ត្រូវកាត់ប្រហែល១ភាគ៣ ខណៈគ្រូពេទ្យបញ្ជាក់ថា ដៃ និងជើងដែលកាត់មិនអាចតភ្ជាប់ដូចដើមវិញបានទេ ។ ស្ត្រីរូបនោះធ្វើរបាយការណ៍បញ្ជាក់ប្រាប់ប៉ូលិសថា រូបនាងត្រូវរថភ្លើងកិន ហើយបានការជួយសង្គ្រោះពីមិត្តភក្តិរបស់នាងម្នាក់ ។ ក្រោយមកនាងបានដាក់សំណើទៅក្រុមហ៊ុនធានារ៉ាប់រងក្នុងទឹកប្រាក់១២៥.០០០ដុល្លារ ។
ក្រោយការស៊ើបអង្គេតរបស់ក្រុមហ៊ុនធានារ៉ាប់រង រួមនឹងសមត្ថកិច្ចវៀតណាមបានរកឃើញកំហុសរបស់នាង «LTN» ថា មិនមានគ្រោះថ្នាក់រថភ្លើងកិនដាច់ដៃ-ជើងនោះឡើយ ។ តាមពិតគឺបានជួលមិត្តភក្តិឱ្យកាត់ដៃ និងជើងរបស់ខ្លួន ដើម្បីបានប្រាក់ពីក្រុមហ៊ុនធានារ៉ាប់រងតែប៉ុណ្ណោះ ។ រូបនាង និងមិត្តភក្តិ ត្រូវរងការប្តឹងពីបទភូតកុហកសមត្ថកិច្ច ខណៈពេលប៉ូលិសបញ្ជាក់ថា បច្ចុប្បន្នកំពុងស្ថិតក្នុងការស៊ើបអង្កេតបន្ត ៕
ប្រភព៖ Everyday
loading...
0 comments:
Post a Comment