លោក អំ សំអាត មន្ត្រីការពារសិទ្ធិមនុស្សល្បីឈ្មោះមួយរូបនេះ បានបញ្ជាក់ថា លោកកំពុងពិចារណាប្តឹងសន្តិសុខខណ្ឌថាក្នុងនាមជាបុគ្គល ឬ ក្នុងនាមជាស្ថាប័នរដ្ឋ។
បើតាមលោក អំ សំអាត សកម្មជនដីធ្លី លោក ចាន់ ពុទ្ធិស័ក្ត ក៏ត្រូវបានវាយឲ្យរងរបួស។
ហេតុការណ៍ផ្ទុះហិង្សានេះ បានកើតឡើងនៅក្បែរសាលាភូមិន្ទវិចិត្រសិល្បៈ រាជធានីភ្នំពេញ ខណៈសកម្មជនដីធ្លីមានគ្នាប្រមាណ ១០០នាក់ បានចូលរួមប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោកនៅថ្ងៃនេះ៕
លោក អំ សំអាត ខាងឆ្វេង និងពលរដ្ឋរងគ្រោះដីធ្លីមួយរូបទៀតនៅខាស្តាំ។រូបភាព៖ពីហ្វេសប៊ុក ឆេង សុភ័ណ្ឌ
ប្រភព៖ wmc
loading...

0 comments:
Post a Comment